Kishore Kumar Hits

In Yeng - ម្លិះលាច្បាមន текст песни

Исполнитель: In Yeng

альбом: ចម្រៀងសោកា អុិន យ៉េង


មណ្ឌលច្បារមន
ជ្រកកោនបុប្ផា
ក្នុងខណ្ឌសីមា
ខេត្តកំពង់ស្ពឺ
បងប្អូនយុទ្ធជនល្បីសាយរន្ទឺ
ដីកំពង់ស្ពឺ
ខេត្តខ្លាំងចិត្តសាស្រ្ត
ម្លិះលាច្បារមន
ជ្រកកោនស្នេហ៍ខ្ញុំ
ស្នេហ៍មានទំហំ
ធំហើយស្មោះស្ម័គ្រ
បងចូលទៅស្តី
ម៉ែអូនមានះ
ថាអូនក្មេងណាស់
វ័យមិនទាន់គ្រប់ការ
ឱ! ម្លិះអឺយ! ម្លិះ
ម្លិះលាច្បារមន
ចិត្តរៀមស្រពោន
ដូចក្បូនរសាត់
អណ្តែតត្រសែត
ដោយវាយោផាត់
ខ្យល់កម្មកម្ចាត់
ផ្តាច់ស្នេហ៍និស្ស័យ
ពីថ្ងៃនេះទៅ
បងខានយល់ភក្ត្រ
តែចិន្តាស្ម័គ្រ
ជំពាក់លើថ្លៃ
បើសិនផលបុណ្យ
ភ័ព្វព្រេងនិស្ស័យ
ព្រហ្មលិខិតប្រណី
ខ្លាចអ្វីព្រាត់មួយគ្រា
ឱ! ម្លិះអឺយ! ម្លិះ
ម្លិះលាច្បារមន
ចិត្តរៀមស្រពោន
ដូចក្បូនរសាត់
អណ្តែតត្រសែត
ដោយវាយោផាត់
ខ្យល់កម្មកម្ចាត់
ផ្តាច់ស្នេហ៍និស្ស័យ
ពីថ្ងៃនេះទៅ
បងខានយល់ភក្ត្រ
តែចិន្តាស្ម័គ្រ
ជំពាក់លើថ្លៃ
បើសិនផលបុណ្យ
ភ័ព្វព្រេងនិស្ស័យ
ព្រហ្មលិខិតប្រណី
ខ្លាចអ្វីព្រាត់មួយគ្រា

Поcмотреть все песни артиста

Другие альбомы исполнителя

Похожие исполнители