Kishore Kumar Hits

G-Devith - Broken Promises текст песни

Исполнитель: G-Devith

альбом: PASSION


ធ្លាប់សន្យាធ្លាប់សច្ចារមែនទែន
ធ្លាប់សន្យា I'll Be a better man
តែវាគ្រាន់ជាការសម្តែង
ឱ្យទំនុកចិត្តអូនតែក៏ឲ្យអូនឈឺតែឯង
ផ្ញើរចិត្តនឹកតាមធរណី ផ្ញើរចម្រៀងជូនអូន
ស្រាយអត្ថន័យតាមបទចម្រៀងនិង Melody
តណ្ហាក្តៅដូចអគីតាមចំណង់ចង់គ្រប់នារី
ឲ្យបេះដូងអូនបែកជាពីរ
ក្រោយពេលបែកគ្នាចិត្តកាន់តែនឹកអូន
អារម្មណ៍ពេលបែកកាន់តែចម្លែកនៅយប់នេះស្ងាត់សូន្យ
បងសម្លឹងមើលមេឃ Alone បេះដូងចង់ប្រែជាសូន្យ
I'm Dancing on my own... YEAH!!!
កៅអីរថយន្តនេះប្រែទៅជាធូលី
មនុស្សប្រុសធ្លាប់តែរឹងមាំប្រែជាទន់ជ្រាយ
រាងកាយទ្រុតទ្រោមដូចត្រូវគេវាយ
ដួងកែវកំពុងតែបែកធ្លាយ
វិបដិសារីញាំងជាសម្ពាយ
អូនកុំខ្វល់ខ្វាយបងមិនអីទេ
អូនទៅនឹងគេ YEAH I'm Okay
ព្រោះកំហុសបងជាអ្នកសាង
អាចថាបងជាប្រុសដែរគ្មានសំណាង
ពេលនាងនៅក្បែរថែមិនបានទេ
ហេតុអ្វីក៏ឈឺម្ល៉េះពេលនាងនៅក្បែរគេ
សមមុខហើយដែលនាងបែរខ្នង
ឲ្យស្គាល់រស់ជាតិដែលនាងទទួលម្ដង
ចិត្តស្រលាញ់ប្រែជាស្អប់
កប់ចិត្តស្នេហ៍ដែលនៅសល់
កំណាព្យនាងមួយឃ្លានេះក៏ល្មមឲ្យចិត្តយើងបានយល់
ជ្រើសយកមនុស្សខុសប្រៀបដូចបង្ខំផឹកថ្នាំពុល
ទោះបីជានាងស្លាប់ទៅជាខ្មោចក៏ព្រលឹងនាងនៅវិលវល់
ផ្ដើមស្នេហ៍ដំបូងបងប្រឹងកំណែរ
ចិត្តសប្បាយដូចបានកំណប់
បងថ្នាក់បងថ្នមបងបីត្រកងបងថែរក្សាដូចមាសនៅក្នុងកញ្ចប់
តែមិនយូរប៉ុន្មានចិត្តបងនេះប្រែជាជិនណាយ
ក្នុងការរស់នៅជាមួយនឹងនាងចិត្តបងនេះក៏លែងសប្បាយ
បងកើតចិត្តនឹកនៅពេលដែរនឹកអូន
បានត្រឹមលួចមើលបានត្រឹមតែចង់ដឹងពីសុខទុក្ខមាសស្ងួន
ខ្លាចអូននៅគុំគួន
ខ្លាចអូនលាក់បំពួន
ខ្លាចគេមិនថែមិនធួនអូន
បងលឺថាអូនចង់វិលត្រឡប់
អូននៅតែចងចាំទោះបីជាថ្ងៃយើងត្រូវបញ្ចប់់
រឿងពីអតីតអូនឈឺមិនឆ្អែតឬអ្វី?
ចង់ប្រាប់ថាប្រុសដូចបងពិតជាសក្ក័សមនិងរូបស្រី
អូនកុំខ្វល់ខ្វាយបងមិនអីទេ
អូនទៅនឹងគេ YEAH I'm Okay
ព្រោះកំហុសបងជាអ្នកសាង
អាចថាបងជាប្រុសដែរគ្មានសំណាង
ពេលនាងនៅក្បែរថែមិនបានទេ
ហេតុអ្វីក៏ឈឺម្ល៉េះពេលនាងនៅក្បែរគេ
សមមុខហើយដែលនាងបែរខ្នង
ឲ្យស្គាល់រស់ជាតិដែលនាងទទួលម្ដង
ពេលមាននាងនៅក្បែរហេតុអ្វីក៏យើងមិនគិត
ពេលដែលនាងទៅបាត់ពេលយប់ក៏នឹកពេលថ្ងៃក៏នឹក
ខ្លះយកស្រាមកផឹកបន្លប់ខ្លះជក់បារីឲ្យចិត្តវាស្ងប់
តែអានុស្សារវានៅតែជាប់
មិនអាចបញ្ចប់
មិនអាចបញ្ចប់
មិនអាចបញ្ចប់
ចង់ត្រឡប់ក៏មិនកើត
ចង់ទៅអើតក៏មិនហ៊ាន
មិនចង់រំខានមិនមែនមានន័យថាចិត្តនេះមិនចង់បាននាង
ចិត្តមិនហ៊ានមិនចង់បំពានព្រោះឃើញចិត្តនាងក៏បានស្បើយ
បើសិននាងនៅនឹងយើងទោះបីជាស្នាមញញឹមក៏គ្មានឡើយ

Поcмотреть все песни артиста

Другие альбомы исполнителя

Похожие исполнители

HENG

Исполнитель

Vis

Исполнитель

KAI

Исполнитель