Dit-Way
អម្បូរទេវតេជះដាប់ផ្តាំលើប្រាង្គសិលា (ហេ៎!)
កម្ពុជា ដែនដីអស្ចារ្យ កិត្តិនាមថ្លៃថ្លាលើដែនបូរី
Devāraja (देवराज) ប្រកបដោយអង្គប្រាជ្ញានៃមហាបារមី
ប្រៀបដូចស្តេចនាគប្រថាប់នៅលើផែនដី
ម្ចាស់ដំរីក្បាលបីកណ្តឹងសាមពាន់
ចារយ័ន្តចងខ្សែ សិល្បៈគុនខ្មែរកក្រើកដូចផ្គរលាន់
ដូចចម្លាក់រុងរឿងនាប្រាសាទបាយ័ន
ឈរទ្រឹងរឹងមាំទុកធ្វើជាកេរ
មេីលផ្កាយសំណាង ប្រតិស្ឋាន ចំកណ្តាលផែនដី
ផុសឡើងក្នុងបូរីនៃភាគនិរតី ហៅថាអង្គរ (យ សោ ធរ)
ស្នូលនៃវប្បធម៌ ឈាមខ្មែរថែរក្សាផ្តាច់ប្តូរ
រួមគ្នាលើកស្ទួយនគរ
ក្រាបបង្គំសុំពរយកបំភ្លឺភ្លើងជ័យ
យេីងបំភ្លឺភ្លេីងជ័យ
តាំងនាម ខ្ញុំជាបុត្រនៃអង្គមហា (ហេ៎)
សូមផ្ញើសំនៀងវោហា ចារលើសាស្រ្តាតម្រាពិជ័យ
ជូនជនរួមជាតិ ជូនមិត្ត ជូនញាតិ ជូនដល់អង្គធិបតី
ពួកយើងរួមគ្នា បង្កើតប្រវតិ្តសាស្រ្តថ្មី
យើងទូងស្គរជ័យនៃវង្សត្រកូល
មេីលផ្កាយសំណាង ប្រតិស្ឋាន ចំកណ្តាលផែនដី
ផុសឡើងក្នុងបូរីនៃភាគនិរតី ហៅថាអង្គរ (យ សោ ធរ)
ស្នូលនៃវប្បធម៌ ឈាមខ្មែរថែរក្សាផ្តាច់ប្តូរ
រួមគ្នាលើកស្ទួយនគរ
ក្រាបបង្គំសុំពរយកបំភ្លឺភ្លើងជ័យ
ហាអេីយ... អឺអឺអឺងអើយ. .
អឺ អឺអឺងអើយ... អឺ អឺអឺងអើយ...
អឺ អឺ អឺងអេីយ...
ហេ៎! Dit-Way
ផ្ទះយើងតូច តែយើងមានសំណាង
ខ្លួនប្រាណតូច តែបេះដូងយើងធំ
យើងត្រដាងស្លាប បង្អួតរាងនៅលើមេឃ
ហោះឆ្ពោះទៅមុខរកភាពសុខដុម
តូចតែសម្បូរដោយសម្បត្តិវប្បធម៌
អរិយធម៌ គុណធម៌ ជាធំ
ពេលដែលជោគជ័យ មិនសាទរមិនអីទេ
តែបើចង់បំផ្លាញ ខ្ញុំសូមប្រាប់អ្នកថា កុំ
ផ្តើមមកបាតដៃទទេ ខ្ញុំសរសេរនូវសំណេរមួយនេះ
ពេញដោយមោទកភាព
ថ្មដែលបន្សល់ពីដូចតា
ទោះអ្នកណាក៏មិនអាច ក៏មិនអាច
អ្នកមិនអាចយកមកប្រៀប
ទង់ជាតិខ្មែរ គ្របដណ្តប់នៅក្រោមមេឃ
ប្រជាប្រិយភាព ពូជអម្បូរនាគរាជ
ងួន ចាន់ដេវីដ
ទោះស្លាប់មិនប្រែ ភ្ជាប់ឈាមខ្មែរ
បុត្រស្នងទាយាទ
Поcмотреть все песни артиста
Другие альбомы исполнителя