Kishore Kumar Hits

Chea Savoeun - កញ្ឆែតបោះទង текст песни

Исполнитель: Chea Savoeun

альбом: ស្រីតូចសស្តើង កញ្ឆែតបោះទង


ស-អីយ៉ាស់!កញ្ឆែតបោះទង
ចោលទងកំពីងពួយផ្កា
អីយ៉ាស់!កញ្ឆែតបោះទង
ចោលទងកំពីងពួយផ្កា
ថ្វីបើរូបអូនមិនបានរៀបការ
មេឃរលំយ៉ាងណា
ក៏មិនភ្លេចបងដែរ
ប-អីយ៉ាស់!កញ្ឆែតបោះទង
ឯបងបោះខ្លួនទាំងស្រុង
អីយ៉ាស់!កញ្ឆែតបោះទង
ឯបងបោះខ្លួនទាំងស្រុង
ទាំងចិត្តទាំងកាយទាំងក្រៅទាំងក្នុង
ទោះទឹកជន់លិចលង់
ក៏មិនបង់ចោលអូន
ស-អីយ៉ាស់!កញ្ឆែតទងវង
បោះទងលើទឹកថ្លាឈ្វេង
អីយ៉ាស់!កញ្ឆែតទងវង
បោះទងលើទឹកថ្លាឈ្វេង
ស្រឡាញ់ប្រុសមួយព្រួយស្ទើវង្វេង
ចេះតែគេងចំបែង
ខ្លាចបងឯងផ្លាស់ថ្មី
ប-អីយ៉ាស់!កញ្ឆែតបោះទង
នួនល្អងបងស្ម័គ្រតែស្រី
អីយ៉ាស់!កញ្ឆែតបោះទង
នួនល្អងបងស្ម័គ្រតែស្រី
កុំនឹកខ្លាចក្រែងបងមានថ្មី
ទោះផែនដីរលាយក៏មិនងាយភ្លេចដែរ
ស-អីយ៉ាស់!កញ្ឆែតទងវង
បោះទងលើទឹកថ្លាឈ្វេង
អីយ៉ាស់!កញ្ឆែតទងវង
បោះទងលើទឹកថ្លាឈ្វេង
ស្រឡាញ់ប្រុសមួយព្រួយស្ទើវង្វេង
ចេះតែគេងចំបែង
ខ្លាចបងឯងផ្លាស់ថ្មី
ប-អីយ៉ាស់!កញ្ឆែតបោះទង
នួនល្អងបងស្ម័គ្រតែស្រី
អីយ៉ាស់!កញ្ឆែតបោះទង
នួនល្អងបងស្ម័គ្រតែស្រី
កុំនឹកខ្លាចក្រែងបងមានថ្មី
ទោះផែនដីរលាយក៏មិនងាយភ្លេចដែរ

Поcмотреть все песни артиста

Другие альбомы исполнителя

Похожие исполнители