យូរខែយូរឆ្នាំកន្លង
ដែលសម្ដីប្រុសបងបានសន្យា
ថាវិលជួបរួមរស់ស្នេហា
ស្ម័គ្រស្មោះគ្នាគ្មានចិត្តសាវា
លុះត្រាជីវិតក្ស័យ
ឥឡូបាត់ដំណឹងសូន្យ
រូបអូនកើតទុករីងរៃរាល់ថ្ងៃ
ស្ទើរតែឆ្កួត
ឬចង់តែក្ស័យ
ដោយសារបងគ្មានចិត្តប្រណី
ដល់ស្រីដែលកំព្រារងាឯកា
ប្រហែលជារូបបង
លួចមានសង្សារ
បំភ្លេចស្នេហាគ្រាកម្សត់
ឬមួយបងក្បត់
ក្បត់ពាក្យសន្យា
ដែលបានសច្ចាជាមួយអូន
សូមព្រះជួយនាំរូបបង
វិលត្រឡប់វិញដូចក្ដីបំណង
ដូចខ្ញុំផ្សង រាល់យប់ រាល់ថ្ងៃ
ឱ្យជីវិតអូនមានរស្មី
រួមរស់ជិតប្រុសថ្លៃ
លុះគ្រាអវសាន
ប្រហែលជារូបបង
លួចមានសង្សារ
បំភ្លេចស្នេហាគ្រាកម្សត់
ឬមួយបងក្បត់
ក្បត់ពាក្យសន្យា
ដែលបានសច្ចាជាមួយអូន
សូមព្រះជួយនាំរូបបង
វិលត្រឡប់វិញដូចក្ដីបំណង
ដូចខ្ញុំផ្សង រាល់យប់ រាល់ថ្ងៃ
ឱ្យជីវិតអូនមានរស្មី
រួមរស់ជិតប្រុសថ្លៃ
លុះគ្រាអវសាន
Поcмотреть все песни артиста
Другие альбомы исполнителя