Sinn Sisamouth - សោភិនីមាសស្នេហ៍ текст песни
Исполнитель:
Sinn Sisamouth
альбом: សម្រែកកម្មលោកីយ - សោភិនីមាសស្នេហ៍
រឿងផិតរឿងក្បត់ រៀមលើកទោសា
រឿងចាស់ផ្លាស់ជា វិមានស្នេហ៍ថ្មី
រឿងអកព្រាត់គូ ជារឿងកវី
តែបងនិងស្រី ស្មោះស្ម័គ្រលុះក្ស័យ មិនបោះបង់គ្នា
រឿងពីអតីត គិតថាយល់សប្ដិ
ដូចពពកអ័ព្ទ បិទបាំងសុរិយា
ថ្ងៃរះភ្លៀងរាំង ជើងមេឃភ្លឺថ្លា
រស្មីស្នេហា បំភ្លឺចិន្ដារៀមនិងចរណៃ
សោភីនីមាសបងអឺយ!
កូនយើងភ្ញាក់ហើយ ឈប់យំទៅថ្លៃ
ថ្ងៃបាក់រសៀល ឮសំឡេងរៃ
ដូចចម្រៀងស្រី បំពេរូបប្ដី ឱ្យគេងកើយភ្លៅ
រឿងចន្ទគោរព ឈប់កណ្ដាលព្រៃ
មោរ៉ាក្បត់ប្ដី ជារឿងអាស្រូវ
រឿងយើងខុសគេ មិនដូចទេពៅ
បំភ្លេចចោលទៅ ស្នេហ៍យើងគង់នៅ រាប់ពាន់ឆ្នាំអឺយ!
សោភីនីមាសបងអឺយ!
កូនយើងភ្ញាក់ហើយ ឈប់យំទៅថ្លៃ
ថ្ងៃបាក់រសៀល ឮសំឡេងរៃ
ដូចចម្រៀងស្រី បំពេរូបប្ដី ឱ្យគេងកើយភ្លៅ
រឿងចន្ទគោរព ឈប់កណ្ដាលព្រៃ
មោរ៉ាក្បត់ប្ដី ជារឿងអាស្រូវ
រឿងយើងខុសគេ មិនដូចទេពៅ
បំភ្លេចចោលទៅ ស្នេហ៍យើងគង់នៅ រាប់ពាន់ឆ្នាំអឺយ!
Поcмотреть все песни артиста
Другие альбомы исполнителя