Sinn Sisamouth - ប្រុសចិត្តព្រាន текст песни
Исполнитель:
Sinn Sisamouth
альбом: គាន់ដូមាសស្នេហ៍ - ប្រុសចិត្តព្រាន
សង្ឃឹមថាបានរៀបការ
នឹកមិនដល់សោះថា
ចិត្តគេឥតប្រណី
លួងលោមបំផ្លាញអស់ព្រហ្មចារី
ឆ្ងែតឆ្អន់ហើយធ្វើហី ធ្វើហី
ចោលឱ្យស្រីទឹកភ្នែក
ដឹងហើយថាគេអប្រិយ
ប៉ុន្តែចិត្តចង្រៃ
នៅស្ម័គ្រមិនចង់បែក
កម្មក្រាស់ម៉្លេះទេ
ខ្ញុំចង់តែស្រែក
ចង់តែឆ្កៀលខ្វេះភ្នែក ខ្វេះភ្នែក
ឱ្យខានយល់ប្រុសព្រាន
ផ្លូវវែងរយពាន់ម៉ឺនយោជន៍
កេរ្តិ៍ខ្ញុំក្លិនអសោច
ប្រដូចមិនបាន
មានតែក្តីមរណាជាស្ពាន
នាំចម្លងរូបខ្ញុំ
បានដល់ត្រើយឋានសុខ
លាហើយ លាហើយ លាហើយ
ថ្លើមជីវិតអូនអើយ!
អូនកាត់ចិត្តទាំងទុក្ខ
ធ្វើបុណ្យដាក់បាតផ្សងបានក្តីសុខ
សូមកុំឱ្យជួបមុខ ជួបមុខ
ប្រុសគ្មានចិត្តមេត្តា
លាហើយ លាហើយ លាហើយ
ថ្លើមជីវិតអូនអើយ!
អូនកាត់ចិត្តទាំងទុក្ខ
ធ្វើបុណ្យដាក់បាតផ្សងបានក្តីសុខ
សូមកុំឱ្យជួបមុខ ជួបមុខ
ប្រុសគ្មានចិត្តមេត្តា
Поcмотреть все песни артиста
Другие альбомы исполнителя